Showing posts with label Khmer Rouge way to struggle by guns. Show all posts
Showing posts with label Khmer Rouge way to struggle by guns. Show all posts

Thursday, July 14, 2011

Khmer Rouge history: pathway to grab guns for fighting

ខ្មែរក្រហម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 14 កក្កដា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 14 កក្កដា 2011

ដំណើរ​ឆ្ពោះទៅ​ការ​តស៊ូ​ដោយ​ប្រដាប់​អាវុធ​របស់​ខ្មែរក្រហម
ទាហាន​ខ្មែរក្រហម
ទាហាន​ខ្មែរក្រហម
AFP
ដោយ សេង ឌីណា
កាលពី​សប្តាហ៍​មុន លោកអ្នកស្តាប់​បាន​ជ្រាប​រួចមក​ហើយ អំពី​ដើមកំណើត​របស់​ចលនា​កុម្មុយនិស្ត​ខ្មែរ និង​ការតស៊ូ​តាមផ្លូវ​នយោបាយ នៅកម្ពុជា។ នៅថ្ងៃ​នេះ សេង ឌីណា នឹង​រៀបរាប់​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​ជំរុញឲ្យ​ពួក​កុម្មុយនិស្ត​ខ្មែរ បោះបង់​ការ​តស៊ូ​តាមផ្លូវ​នយោបាយ ហើយ​រត់ចូលព្រៃ ធ្វើការ​តស៊ូ​ដោយ​ប្រដាប់អាវុធ​វិញ។
បទ​អត្ថាធិប្បាយ​របស់ សេង ឌីណា
នៅ​ឆ្នាំ១៩៦២ មេដឹកនាំ​របស់​បក្ស​ប្រជាជន​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជីវិត ក្នុងនោះ​រួមមាន​មេដឹកនាំ​សំខាន់ៗ ដូចជា កែវ មាស និង នន សួន ផងដែរ។ បក្ស​ពលករ​កម្ពុជា​ក៏បាន​សម្រេចចិត្ត​រំលាយ​បក្ស​ប្រជាជន​ចោល ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​កុម្មុយនិស្ត​លែងមាន​ឧបករណ៍​សម្រាប់​ធ្វើ​ការ​តស៊ូ ​ផ្នែក​នយោបាយ​ទៀត។

ទូ សាមុត បាត់ខ្លួន សាឡុត ស ឡើង​មកដឹកនាំបក្ស

ក្នុង​ពេល​ជាមួយ​គ្នានោះ រចនាសម្ព័ន្ធ​របស់​បក្ស​ពលករ​កម្ពុជា​បាន​ជួប​នឹង​របត់​មួយ​យ៉ាង​សំខាន់។ ទូ សាមុត ដែល​ជា​លេខាបក្ស បាន​បាត់ខ្លួន​ដោយ​មិនដឹង​មូលហេតុ។ យោងតាម​លោក Ben Kiernan សាឡុត ស និង​បក្ខពួក​ទំនងជា​មាន​ជាប់​ទាក់ទង​នឹង​ការបាត់ខ្លួន​របស់ ទូ សាមុត នេះ។ នៅក្នុង​មហាសន្និបាត​ខែ​កុម្ភៈ ឆ្នាំ១៩៦៣ សាឡុត ស ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​ជំនួស ទូ សាមុត ដោយ​រំលង នួន ជា ដែលជា​អនុលេខាបក្ស។ ឯ អៀង សារី ក៏​ឡើង​ជា​មេដឹកនាំ​លំដាប់​ទី​បី​ក្នុង​បក្ស។ សោ ភឹម, វ៉ន វេត, សុន សេន និង ជួន ជឿន ហៅ ម៉ុក ស្ថិតក្នុង​ចំណោម​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស។ ចំណែក​អតីត​មេដឹកនាំ​ចាស់ៗ ដូច​ជា នន សួន និង កែវ មាស ជាដើម ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​រចនាសម្ព័ន្ធ​ថ្មី​នេះ។